បណ្តុំឯកសារ


កិច្ចប្រជុំផ្ទៃក្នុងក្រុមការងារទី២នៃក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំផ្ទៃក្នុងក្រុមការងារទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ ************************ នាថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី ក្រុមការងារទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងកែសម្រួលលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងជាប្រធានក្រុមការងារទី២ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកបម្រុងក្រុមការងារទី២ ព្រមទាំងមន្រ្តីអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

ព័ត៌មានលំអិត
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ************************ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី ក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិនិងវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការចូលរួមពីសមាជិកក្រុមទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់ , ព្រមទាំងមន្រ្តីក្រុមប្រឹក្សាអ្នកច្បាប់។

ព័ត៌មានលំអិត
កិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋានទទួលបន្ទុកកិច្ចការច្បាប់ពាក់ព័ន្ធនឹងការងារផលិតកម្ម ធនធានធម្មជាតិ ដឹកជញ្ជូននិងសំណង់

កិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋានទទួលបន្ទុកកិច្ចការច្បាប់ពាក់ព័ន្ធនឹងការងារផលិតកម្ម ធនធានធម្មជាតិ ដឹកជញ្ជូននិងសំណង់ ************************ នាថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី នាយកដ្ឋានទទួលបន្ទុកកិច្ចការច្បាប់ពាក់ព័ន្ធនឹងការងារផលិតកម្ម ធនធានធម្មជាតិ ដឹកជញ្ជូននិងសំណង់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យរៀបចំជំនួយស្មារតី លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិនិងវប្បធម៌ ប្រវត្ដិសាស្ដ្រ នគរភ្នំឈើកាច់បាភ្នំ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ិច ណាវី អគ្គលេខាធិការរងទទួលបន្ទុកនាយកដ្ឋាន និងមានការការចូលរួមពីឯកឧត្ដម អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋានជំនាញ និងមន្ដ្រីអគ្គលេខាធិការដ្ឋាន

ព័ត៌មានលំអិត
Show Buttons
Hide Buttons