កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់លើសេចក្តីព្រាងអនុក្រឹត្យចំនួន២
************************
នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី ក្រុមទី១នៃក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងនិងការផ្តល់លិខិតអនុញ្ញាត អាជ្ញាបណ្ឌ ឬវិញ្ញបនបត្រដល់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។