កិច្ចប្រជុំអន្តរក្រសួងចង្អៀត

កិច្ចប្រជុំអន្តរក្រសួងចង្អៀត
************************
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី នៅទីស្តីការគណៈរដ្ឋមន្ត្រី (អគារថ្មីខាងត្បូងជាប់ផ្លូវកម្ពុជាក្រោម សាលប្រជុំ ៧-០៨ ជាន់ទី៧) បានបើកកិច្ចប្រជុំអន្តរក្រសួងចង្អៀតដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាអ្នកច្បាប់ (ឯកឧត្តម ស៊ា ម៉ៅ ឯកឧត្តម រុន ពណ្ណារិទ្ធ និង ឯកឧត្តម វ៉ា ពិសី) តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរ និងតំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងតំណាងអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់។