កិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋានទទួលបន្ទុកកិច្ចការច្បាប់ពាក់ព័ន្ធនឹងការងារផលិតកម្ម ធនធានធម្មជាតិ ដឹកជញ្ជូននិងសំណង់

កិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋានទទួលបន្ទុកកិច្ចការច្បាប់ពាក់ព័ន្ធនឹងការងារផលិតកម្ម ធនធានធម្មជាតិ ដឹកជញ្ជូននិងសំណង់
************************
នាថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី
នាយកដ្ឋានទទួលបន្ទុកកិច្ចការច្បាប់ពាក់ព័ន្ធនឹងការងារផលិតកម្ម ធនធានធម្មជាតិ ដឹកជញ្ជូននិងសំណង់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យរៀបចំជំនួយស្មារតី លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិនិងវប្បធម៌ ប្រវត្ដិសាស្ដ្រ នគរភ្នំឈើកាច់បាភ្នំ
ក្រោមអធិបតីភាព ឯកឧត្ដម ប៉ិច ណាវី អគ្គលេខាធិការរងទទួលបន្ទុកនាយកដ្ឋាន និងមានការការចូលរួមពីឯកឧត្ដម អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋានជំនាញ និងមន្ដ្រីអគ្គលេខាធិការដ្ឋាន