កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
************************
នាថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី ក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិនិងវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ក្រុមប្រឹក្សាអ្នកច្បាប់
ដោយមានការចូលរួមពីសមាជិកក្រុមទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់ , ព្រមទាំងមន្រ្តីក្រុមប្រឹក្សាអ្នកច្បាប់។