កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨:៣0នាទីព្រឹក នៅសាលប្រជុំ ៦-០៧A ជាន់ទី៦ (អគារថ្មី) នៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ចំនួនពីរគឺ៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ ក្រោមអធិបតីភាពឯកឧត្តម សុក ផេង សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម លី គីមសុខ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធានអង្គប្រជុំ ព្រមទាំងមានកាអញ្ជើញចូលរួមពីសំណាក់សមាជិក និងមន្រ្តីនៃក្រុមប្រឹក្សាអ្នកច្បាប់ សមាជិក និងមន្រ្តីក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល តំណាងគណៈកម្មការភាសាវិទ្យាខែ្មរ និងតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។