កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់

នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី អាគារមិត្តភាព បន្ទប់៣០៨B នៃក្រុមប្រឹក្សាអ្នកច្បាប់ វេលាម៉ោង ៨.៣០ នាទី មានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើកម្មវត្ថុចំនួនពីរ៖
– សេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញនូវ គោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី២ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
– ការផ្តល់វិញ្ញាបនកម្មលើកិច្ចព្រមព្រៀងមូលនិធិគម្រោងត្រៀមរវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមូលនិធិអាកាសធាតុបៃតង
ក្រោមអធិបតីភាព ឯកឧត្តម ជីវ សុងហាក់ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម អុឹុម ស៊ីថុល អគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។