កិច្ចប្រជុំគណៈប្រតិបត្តិនៃក្រុមប្រឹក្សាអ្នកច្បាប់

នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី អគារមិត្តភាព បន្ទប់៣០៨B នៃក្រុមប្រឹក្សាអ្នកច្បាប់ វេលាម៉ោង ៣.០០ នាទី មានបើកកិច្ចប្រជុំគណៈប្រតិបត្តិនៃក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីគោរពរាយការណ៍ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ មុននឹងប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ លើកម្មវត្ថុចំនួនបី៖
១. សេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥។
២. របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី២ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
៣. បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រីដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។