កិច្ចប្រជុំពិភាក្សាលើការការរៀបចំចម្លើយឆ្លើយបំភ្លឺជូនរដ្ឋសភា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤
កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅបន្ទប់លេខ៣០៨ នៃក្រុមប្រឹក្សាអ្នកច្បាប់ មានបើកិច្ចប្រជុំមួយ ក្រោមអធិបតីភាពឯកឧត្តម ទួន ស៊ីផាន់ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យពិភាក្សាលើសំណើរបស់រដ្ឋសភាដែលស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងដោះស្រាយនូវករណីមួយចំនួនដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាលាខេត្តកំពង់ធំ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមានឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង មន្រ្តីនៃក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលដឹកនាំដោយឯកឧត្តម សារេត បូរាមី អគ្គលេខាធិការរងអចិន្រ្តៃយ៍នៃអគ្គលេខាធិការដ្ឋានសម្បទានដីសង្គមកិច្ចជាតិ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលដឹកនាំដោយឯកឧត្តម សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ និងសាលាខេត្តកំពង់ធំដែលដឹកនាំដោយឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ។