កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់លើសេចក្តីព្រាងសិទ្ធិប្រទាននិងសេចក្តីព្រាងសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្សី

នារសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី អគារមិត្តភាព បន្ទប់៣០៨បេ វេលាម៉ោង ១៤:០០ នាទី ក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំផ្ទៃក្នុងលើសេចក្តីព្រាងសិទ្ធិប្រទាននិងសេចក្តីព្រាងសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្សី ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានអង្គប្រជុំ ជាមួយតំណាងក្រសួងយុត្តិធម៌ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។