កិច្ចប្រជុំអន្តរក្រសួងចង្អៀត

នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបន្ទប់ ៦-០៧A ជាន់ទី៦ (អាគារថ្មី) នៃទីស្តីការគណៈរដ្ឋមន្ត្រីមានបើកកិច្ចប្រជុំអន្តរក្រសួងចង្អៀតដើម្បីពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីការកែសម្រួលមាត្រា៩ មាត្រា១៣ មាត្រា១៨ មាត្រា២២ មាត្រា៣២ មាត្រា៤៥ និងមាត្រា៥១ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៦១៥/៦៤៨ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមការដឹកនាំរបស់សហប្រធាន ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម អ៊ឹម ស៊ីថុល អនុប្រធានប្រចាំការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តម ឡាំង គីមសេង និងឯកឧត្តម សេង រ៉ុន ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងគណៈកម្មការភាសាវិទ្យាខែ្មរ តំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។