កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
************************
នារសៀលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី ក្រុមទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម ស៊ា ម៉ៅ

អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើសំណើសុំការយល់ព្រមលើការផ្តល់លិខិតុបករណ៍បញ្ជាក់ការទទួលស្គាល់ (Instrument of Acceptance) ពិធីសារកែសម្រួលឧបសម្ព័ន្ធទី២នៃកិច្ចព្រមព្រៀងអាស៊ានបូក៣ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ជាមួយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការនិងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។