កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងផែនការ
************************
នាព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងសារលិខិតអបអរសាទរនិងជូនពរក្នុងទិវាប្រជាជនពិភពលោកលើកទី៣១ ១១កក្កដា ជាមួយតំណាងក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។