កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
************************
នារសៀលថ្ងៃសុក្រ ទី ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី ក្រុមទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី៖
១.ការកំណត់និងការបែងចែកតំបន់គ្រប់គ្រងឧទ្យានជាតិបុទុមសាគរ
២.ការកំណត់និងការបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ
៣.ការកំណត់និងការបែងចែកតំបន់គ្រប់គ្រងតំបន់ប្រើប្រាស់
ច្រើនយ៉ាងដងពែង ខេត្ដកោះកុង
ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។