កិច្ចប្រជុំអន្តរក្រសួងចង្អៀត

កិច្ចប្រជុំអន្តរក្រសួងចង្អៀត
*********************
នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំបន្ទប់ ៧-០៨ ជាន់ទី៧ (អគារថ្មីខាងត្បូងជាប់ផ្លូវកម្ពុជាក្រោម)នៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំអន្តរក្រសួងចង្អៀតដើម្បីពិនិត្យនិងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមការដឹកនាំរបស់សហប្រធាន ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីនិងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានប្រចាំការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ (ឯ.ឧ មាស បូរ៉ា និង ឯកឧត្តម សេង រ៉ុន) សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តំណាងក្រសួងពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងគណៈកម្មការភាសាវិទ្យាខែ្មរ និងតំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។