កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
************************
នាព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទប់៣០៩ អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង ០៩:០០ នាទី ក្រុមទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសំណើសុំបង្កើតរចនាសម្ព័ន្ធការរៀបចំនិងការប្រព្រឹត្តទៅរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។