កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងពាណិជ្ជកម្ម

កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងពាណិជ្ជកម្ម
*****************************
នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី ក្រុមទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ ដឹកនាំដោយឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា ជាមួយតំណាងក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការនិងសហការី ដោយមានការចូលរួមពីសមាជិកនិងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។