កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញ
*************************
នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី ក្រុមទី៣ នៃក្រុមប្រឹក្សាអ្នកច្បាប់ ដឹកនាំដោយឯកឧត្ដម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំបន្តតាមប្រព័ន្ធអនឡាញដើម្បី ពិនិត្យពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីតួនាទីនិងភារកិច្ចរបស់អធិការសន្តិសុខសង្គម ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ុំ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយមន្រ្តីជំនាញ ឯកឧត្តមអនុប្រធាននិងសមាជិកក្រុមទី៣ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់៕