កិច្ចប្រជុំត្រួតពិនិត្យចុងក្រោយនៅទីស្តីការគណៈរដ្ឋមន្ត្រី
****************************************
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី អគារថ្មីខាងត្បូងជាប់ផ្លូវកម្ពុជាក្រោមសាលប្រជុំ៧-០៨ ជាន់ទី៧ វេលាម៉ោង ៨:៣០នាទី ឯកឧត្តម ស៊ា ម៉ៅ ,ឯកឧត្តម មាស បូរ៉ា ,ឯកឧត្តម អ៊ឹង សេរីវិសុទ្ធ ,ឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ ,ឯកឧត្តម ពេជ អង្គ និងឯកឧត្តម ហាក់ សុខហេង សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ក្រោមអធិបតីភាព សហប្រធាន ឯកឧត្តមបណ្ឌិត្យសភាចារ្យ ហ៊ីង ថូរ៉ាកស៊ី រដ្ឋមន្ត្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសាមី និង តំណាងក្រសួងពាក់ពន្ធ័,សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ,តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ ,តំណាងគណៈកម្មការភាសាវិទ្យាខ្មែរ និងតំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។