កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួង

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួង
********************
នាថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទី ក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធ និងសេចក្ដីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងជាប្រធានក្រុមទី១ ដោយមានការចូលរួមពីឯកឧត្ដមនិងលោកជំទាវ សមាជិក សមាជិកាក្រុមទី១, ឯកឧត្តមអគ្គលេខាធិការរង, ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងប្រតិភូ,
ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់៕