ពិនិត្យពិភាក្សាលើសេចក្តីព្រាង​អនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ

កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីមានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង អនុក្រឹត្យស្តីពី ការគ្រប់គ្រងអាងទន្លេ ក្រោមអធិបតីភាពឯកឧត្តម ជីវ សុងហាក់ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ឌុយ ធៅ អនុប្រធានក្រុមប្រឹក្សា ​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធានអង្គប្រជុំ ព្រមទាំង​មាន​ការអញ្ជើញចូលរួម ពីសំណាក់​សមាជិក​និងមន្រ្តីនៃក្រុមប្រឹក្សា​អ្នកច្បាប់ សមាជិកនិងមន្រ្តី នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងអគ្គលេខាធិការរដ្ឋាភិបាល តំណាង​ខុទ្ទការ​ល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន មន្ត្រីនាយកដ្ឋាន​ជំនាញចំណុះ ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងគណៈកម្មការ ភាសាវិជ្ជាខែ្មរ និងតំណាងក្រសួងធនធានទឹក និងឧតុនិយម។ សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេ រួមទាំងធនធាន ទឹកក្រោមដីឲ្យមានប្រសិទ្ធភាព និងនិរន្តរភាពដោមអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលដៅរួមក្នុងការចូលរួមចំណែកធ្វើឲ្យសម្រេចបាននូវគោលបំណង៤យ៉ាងគឺ៖ ១- ធានាទឹកគ្រប់គ្រាន់ជូនប្រជាកសិករ សម្រាប់បង្កបង្កើតផលស្រូវឲ្យបាន២ដងក្នុង១ឆ្នាំ លើផ្ទៃដីតែមួយកន្លែង និងកាត់បន្ថយភាពក្រីក្រ។ ២- ការគ្រប់គ្រងប្រើប្រាស់ និងអភិវឌ្ឍន៍ធនធានទឹកឲ្យមានចីរភាព និងប្រសិទ្ធភាពដើម្បីឲ្យមាននិរន្តភាពធនធានធម្មជាតិ បរិស្ថាន វប្បធម៌ និងសង្គម។ ៣- កែលំអបរិយាកាសនៃអភិបាលកិច្ច តាមរយៈការអនុវត្តន៍ផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើឲ្យ សម្រេចបាននូវយុទ្ធសាស្រ្តចតុកោណ និងគោលដៅចំបងរបស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ៤- ជំរុញធនធានទឹក​ និងការអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងអនុក្រឹត្យដែលពាក់ព័ន្ធនឹងទឹកផ្ទេរការទទួលខុសត្រូវនៃការគ្រប់គ្រងអាងទន្លេដែល ថ្នាក់ក្រោមជាតិអាចអនុវត្តបាន បណ្តុះបណ្តាលនូវបច្ចេកវិទ្យាទំនើបនិងថ្មីៗដល់មន្ត្រីបច្ចេកទេសថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដ៏ទៃទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់។nមុននឹងចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសនេះ កុ្រមប្រឹក្សាអ្នកច្បាប់ក៏បានបើកកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ក្រោម​អធិបតី​​ភាព​ឯកឧត្តម ជីវ សុងហាក់ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងព្រះរាជក្រឹត្យនេះក្នុងក្របខណ្ឌ​ផ្ទៃ​ក្នុង​​​​​​​​របស់ខ្លួន​ដើម្បី​ស្វែងរក​ការ​ឯកភាពគ្នា​​មុននឹងចូលរួម​ប្រជុំជំនាញ​បច្ចេកទេស។

 

ពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី អង្គភាពគ្រប់គ្រងសិទ្ធិរួម​

កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រីមានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង អនុក្រឹត្យស្តីពីអង្គភាពគ្រប់គ្រងសិទ្ធិរួម ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ប៉ុនធឿន សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និង ឯកឧត្តម ឆយ អូន សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធានអង្គប្រជុំ ព្រមទាំង​មាន​ការអញ្ជើញចូលរួមពីសំណាក់​សមាជិក​និងមន្រ្តីនៃក្រុមប្រឹក្សា​ អ្នកច្បាប់ សមាជិកនិងមន្រ្តី នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងអគ្គលេខាធិការរដ្ឋាភិបាល តំណាង​ខុទ្ទការ​ល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន មន្ត្រីនាយកដ្ឋាន​ជំនាញចំណុះ ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងគណៈកម្មការ ភាសាវិជ្ជាខែ្មរ និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពត៌មាន។\r\n\r\nសេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងៈ\r\n\r\n-ការពារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស។\r\n\r\n-ធានាការធ្វើអាជីវកម្មស្របច្បាប់លើផលិតផលវប្បធម៌\r\n\r\n-លើកទឹកចិត្តនិងជំរុញការបង្កើតស្នាដៃថ្មីៗ ក្នុងវិស័យអក្សរសាស្រ្ត វិទ្យាសាស្រ្ត សិល្បៈ ឬតូរ្យតន្ត្រី\r\n\r\n-រួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មវប្បធម៌ និងគ្រប់វិស័យកម្មសិទ្ធិបញ្ញា។

ពិនិត្យពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការដាក់ឲ្យអនុវត្តនូវវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត​

កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីមានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង ព្រះរាជក្រឹត្យស្តីពី ការដាក់ឲ្យអនុវត្តនូវវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ក្រោមអធិបតីភាពឯកឧត្តមស៊ឹម ប៉ុណ្ណឬទ្ធិ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ឌុយ ធៅ អនុប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធានអង្គប្រជុំ ព្រមទាំង​មាន​ការអញ្ជើញចូលរួមពីសំណាក់​សមាជិក​និងមន្រ្តីនៃក្រុមប្រឹក្សា​អ្នកច្បាប់ សមាជិកនិងមន្រ្តីនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌  តំណាងអគ្គលេខាធិការរដ្ឋាភិបាល តំណាង​ខុទ្ទការ​ល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន មន្ត្រីនាយកដ្ឋាន​ជំនាញចំណុះ ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងគណៈកម្មការ ភាសាវិជ្ជាខែ្មរ។ សេចក្តីព្រាងព្រះរាជក្រឹត្យនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃលិខិតបទដ្ឋានគតិយុត្ត ដើម្បីជំរុញការប្រកួត ប្រជែងក្នុងវិស័យពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ សេចក្តីព្រាងព្រះរាជក្រឹត្យនេះមានគោលដៅដូចតទៅ៖ -បង្កើត និងជំរុញការអនុវត្តគោលការណ៍ប្រតិបត្តិល្អក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តនៅតាមក្រសួង ស្ថាប័ន ផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងជម្រើសផ្សេងៗជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័នឬរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេចផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់​ និងជម្រើសផ្សេងៗ អំពីផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ជូនថ្នាក់ដឺកនាំក្រសួង ស្ថាប័ន ឬរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចបង្កើតនិងពង្រឹងក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៅតាមក្រសួង ស្ថាប័ន។ សេចក្តីព្រាងព្រះរាជក្រឹត្យខាងលើនេះក្រុមប្រឹក្សាអ្នកច្បាប់បានប្រជុំផ្ទៃក្នុងរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។