កិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់
*************************
នារសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី អគារមិត្តភាព បន្ទប់៣០៨បេ វេលាម៉ោង ១៤:៣០ នាទី ឯកឧត្តម គី តិច អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងជាប្រធានអង្គប្រជុំបានដឹកនាំកិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
************************
នាព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងជាប្រធានក្រុមទី៣ បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើ៖
១-សេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការធ្វើអធិការកិច្ចពង្រឹងការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជាច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិពាក់ព័ន្ធ
២- សេចក្តីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសក្តិ មួក និងសញ្ញាសម្គាល់របស់មន្រ្តីអធិការកិច្ចវិទ្យាស្ថានស្តង់ដារកម្ពុជានិងមន្រ្តីតាមមន្ទីររាជធានី ខេត្តនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
************************
នារសៀលថ្ងៃអង្គារ ១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី ក្រុមទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការតែងតាំងក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្ដិសុខសង្គម អាណត្ដិទី១ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ

កិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ
************************
នាព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី នៅបន្ទប់ ៧-០៨ (ផ្លូវកម្ពុជាក្រោម) ទីស្តីការគណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយដើម្បីពិនិត្យនិងពិភាក្សាលើ៖
១-កិច្ចព្រមព្រៀងស្ដីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងគោលស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា។
២- កិច្ចព្រមព្រៀងស្ដីពីការវិនិយោគរវាងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិននិងបណ្ដារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ (ឯកឧត្តម មាស បូរ៉ា និង ឯកឧត្តម សេង រ៉ុន) សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួងពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរ និងតំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងតំណាងអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
************************
នាព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើ (១) កិច្ចព្រមព្រៀងស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងគោលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា និង (២) កិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិននិងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
************************
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសំណើសុំការអនុញ្ញាតប្រើប្រាស់និមត្តិសញ្ញា (Logo) អគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។