កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ************************ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើ (១) សំណើសុំការអនុញ្ញាតប្រើប្រាស់និមិត្តសញ្ញា (Logo) អគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ ជាមួយតំណាងក្រសួងផែនការ និង (២) សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ចដើម្បីកំណត់តំបន់រមណីយដ្ឋានប្រាសាទបន្ទាយឆ្មាឡើងវិញ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ************************ នាព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០ នាទី ក្រុមទី៤នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើ (១) សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣និង (២) សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំ២០១៧-២០១៨ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។
កិច្ចប្រជុំជំនាញបច្ចេកទេស
កិច្ចប្រជុំជំនាញបច្ចេកទេស *********************************************** នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំជំនាញបច្ចេកទេសក្រោមការដឹកនាំដោយសហប្រធានឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម អ៊ីវ ថុង អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិភាក្សាលើ៖ ១- សេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការធ្វើអធិការកិច្ចពង្រឹងការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិពាក់ព័ន្ធ ២- សេចក្តីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសក្តិ មួក និងសញ្ញាសម្គាល់របស់មន្រ្តីអធិការកិច្ចវិទ្យាស្ថានស្តង់ដារកម្ពុជានិងមន្រ្តីតាមមន្ទីររាជធានី ខេត្តនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំនេះមានការចូលរួមពីអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងគណៈកម្មការភាសាវិទ្យាខ្មែរ មន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងតំណាងនិងមន្រ្តីនាយកដ្ឋានជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់
កិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់ ************************* នារសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី អគារមិត្តភាព បន្ទប់៣០៨បេ វេលាម៉ោង ១៤:៣០ នាទី ឯកឧត្តម គី តិច អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងជាប្រធានអង្គប្រជុំបានដឹកនាំកិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ************************ នាព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងជាប្រធានក្រុមទី៣ បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើ៖ ១-សេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការធ្វើអធិការកិច្ចពង្រឹងការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជាច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិពាក់ព័ន្ធ ២- សេចក្តីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសក្តិ មួក និងសញ្ញាសម្គាល់របស់មន្រ្តីអធិការកិច្ចវិទ្យាស្ថានស្តង់ដារកម្ពុជានិងមន្រ្តីតាមមន្ទីររាជធានី ខេត្តនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ************************ នារសៀលថ្ងៃអង្គារ ១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី ក្រុមទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការតែងតាំងក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្ដិសុខសង្គម អាណត្ដិទី១ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។