កិច្ចប្រជុំជំនាញបច្ចេកទេស
កិច្ចប្រជុំជំនាញបច្ចេកទេស ********************* នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំបន្ទប់ ៧-០៨ ជាន់ទី៧ (អគារថ្មីខាងត្បូងជាប់ផ្លូវកម្ពុជាក្រោម)នៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យនិងពិភាក្សាលើ៖ ១.សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ២.សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអន្ដរក្រសួងស្ដីពីសុខភាពសិក្សាក្រោមការដឹកនាំរបស់សហប្រធាន ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តមបណ្ឌិតសភាចារ្យ ឆយ អូន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា សមាជិកនិងមន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងគណៈកម្មការភាសាវិទ្យាខែ្មរ និងតំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់
កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ************************ នារសៀលថ្ងៃសុក្រ ទី ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី ក្រុមទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី៖ ១.ការកំណត់និងការបែងចែកតំបន់គ្រប់គ្រងឧទ្យានជាតិបុទុមសាគរ ២.ការកំណត់និងការបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ ៣.ការកំណត់និងការបែងចែកតំបន់គ្រប់គ្រងតំបន់ប្រើប្រាស់ ច្រើនយ៉ាងដងពែង ខេត្ដកោះកុង ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។
កិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់
កិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់ ***************** នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី អគារមិត្តភាព បន្ទប់៣០៨បេនៃក្រុមប្រឹក្សាអ្នកច្បាប់ វេលាម៉ោង ៩:០០ នាទី មានបើកកិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីត្រៀមគោរពរាយការណ៍ជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ មុនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ លើកម្មវត្ថុដូចខាងក្រោម៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ៣-សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ៤-បញ្ហាផ្សេងៗ។
កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងផែនការ
កិច្ចប្រជុំរវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងតំណាងក្រសួងផែនការ ************************ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងសារលិខិតអបអរសាទរនិងជូនពរក្នុងទិវាប្រជាជនពិភពលោកលើកទី៣១ ១១កក្កដា ជាមួយតំណាងក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។
កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់លើសេចក្តីព្រាងសារលិខិតអបអរសាទរនិងជូនពរក្នុងទិវាប្រជាជនពិភពលោកលើកទី៣១ ១១កក្កដា
កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់លើសេចក្តីព្រាងសារលិខិតអបអរសាទរនិងជូនពរក្នុងទិវាប្រជាជនពិភពលោកលើកទី៣១ ១១កក្កដា ************************ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ក្រុមទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងសារលិខិតអបអរសាទរនិងជូនពរក្នុងទិវាប្រជាជនពិភពលោកលើកទី៣១ ១១កក្កដា ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។
កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង
កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ************************ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទី ក្រុមទី៤នៃក្រុមប្រឹក្សាអ្នកច្បាប់ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ក្រុមប្រឹក្សាអ្នកច្បាប់បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។